top of page
Search

ហេតុផល ៦យ៉ាង ដែលគួរទស្សនារឿង ផ្ទះជើងកប នៅក្នុងរោងភាពយន្ត

  • Writer: Pech Visoth
    Pech Visoth
  • Oct 10, 2023
  • 1 min read

ផ្ទះជើងកប - Dark House
ផ្ទះជើងកប - Dark House

ភាពយន្តខ្នាតធំ រឿង ផ្ទះជើងកប ជាខ្សែភាពយន្តទី២ របស់ផលិតកម្ម អភិហ្វៀម ដែលជាផលិតកម្មថ្មីមួយ បន្ទាប់ពីរឿង ទីងមោង តាមោង ដែលផលិតកម្មនេះគឺស្ថិតក្រោមភាគហ៊ុនធំរបស់ក្រុមហ៊ុន សាស្ត្រា ឯ.ក ដែលភាគច្រើនស្គាល់ជាផលិតកម្ម សាស្ត្រាហ្វៀម។ ជាផលិតកម្មថ្មីពិត ជាការចាប់ផ្តើមថ្មីពិត ប៉ុន្តែក្រុមការងារពីក្រោយផលិតកម្មមួយនេះពិតជាលះបង់ និងព្យាយាមផ្តល់នូវរស់ជាតិថ្មី សម្រាប់អ្នកទស្សនាយ៉ាងពិតប្រាកដ។ យ៉ាងណាក្តី ខ្សែភាពយន្តនេះ កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ដោយត្រៀមធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃទី ១២ តុលា ២០២៣ តទៅ ខ្សែភាពយន្តនេះ នឹងរៀបរាប់ពីសាច់រឿងស្នេហា បូករួមនឹងអារម្មណ៍រន្ធត់ពីវិញ្ញាណខ្មោចដែលរង់ចាំនៅក្នុងផ្ទះមួយដែលគេហៅថា ផ្ទះជើកប សម្បូរដោយមនុស្សទៅចងកសម្លាប់ខ្លួនបន្តបន្ទាប់គ្នា ដោយសារតែវិញ្ញាណនៅក្នុងនោះបានអន្ទងឲ្យអ្នកខូចចិត្តដើរចូល។



ផ្ទះជើងកប - Dark House
ផ្ទះជើងកប - Dark House


ផ្ទះជើងកប - Dark House
ផ្ទះជើងកប - Dark House


នេះជាហេតុផល ៦យ៉ាង ដែលអ្នកគួរទស្សនាភាពយន្តខ្នាតធំមួយនេះ នៅក្នុងរោងភាពយន្ត៖


1. ភាពយន្តរន្ធត់ ដែលទាក់ទងនឹងរឿងវិបត្តិផ្លូវចិត្ត


ភាពយន្តខ្នាតធំ រឿង ផ្ទះជើងកប ផ្តោតសំខាន់ទៅលើរឿងវិបត្តិផ្លូវចិត្តរបស់មនុស្ស ដែលគិតខ្លី ចង់បញ្ចប់ជីវិតដោយឥតន័យក្នុងគោលបំណងបញ្ឈឺចិត្តមនុស្សដែលខ្លួនឯងស្រលាញ់។ តែការពិតត្រូវបានបកស្រាយ នៅក្នុងផ្ទះមួយដែលមានវិញ្ញាណតៃហោងមិនអាចទៅណាបាន ព្រោះតែហេតុផលធំមួយ ហើយចម្លើយគឺមាននៅគ្រប់រោងភាពយន្ត ពីថ្ងៃទី ១២ តុលា ២០២៣ តទៅ។


2. ភាពយន្តរន្ធត់ ដែលបង្កក់ដោយតម្លៃអប់រំ


រន្ធត់ តែបង្កប់តម្លៃអប់រំ។ គ្រប់ខ្សែភាពយន្តរបស់អភិហ្វៀម ដែលផលិតឡើង ទោះបីជារន្ធត់ ឬស្នេហា ក៏បានបង្កប់តម្លៃអប់រំនៅក្នុងនោះដោយនឹងលាតត្រដាងពីក្តីស្រលាញ់ ការលះបង់ និងការអប់រំលើផ្លូវត្រូវមួយដែល អ្នកទស្សនាអាចទទួលបានទាំងអារម្មណ៍រន្ធត់ ក៏ដូចជាអារម្មណ៍រំភើបក្តុកក្តួល។


3. ភាពយន្តរន្ធត់ ដែលផ្អែកលើរឿងពិត


សាច់រឿងមួយនេះ ត្រូវបែបផ្អែកលើរឿងពិតមួយ ដែលពាក់ព័ន្ធនឹងមនុស្សដែលមានវិបត្តិផ្លូវចិត្ត គិតខ្លី ចងកសម្លាប់ខ្លួន ដោយជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាច រហូតដល់ព្រឺក្បាល ប្រសិនបើអ្នកស្គាល់ទីតាំង និងសាច់រឿងដើម។ យ៉ាងណាក្តី ការផ្អែកលើរឿងពិត គឺបានផ្តល់រសជាតិមួយបែបទៀត ដែលធ្វើឲ្យអ្នកទស្សនាអាចនឹងដក់ជាប់ក្នុងអារម្មណ៍។



4. ការជ្រើសរើសទីតាំង និងបច្ចេកទេសថត


ភាពយន្តនេះត្រូវបានថតនៅក្នុងខេត្តកែប ដែលមានទេសភាពស្រស់ស្អាត ជាមួយផ្ទះដែលគួរឲ្យខ្លាចមួយបំផុតនៅក្នុងខេត្តនេះ។ ការជ្រើសរើសទីតាំង និងរៀបចំទីតាំងនេះ គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើភាពភ័យខ្លាចនៃផ្ទះ កន្លោះកន្លៀតដែលធ្វើឲ្យគ្រប់គ្នាខ្លាច ព្រោះផ្ទះនេះជាចំណងបញ្ហាដ៏ធំនៅក្នុងរឿង ក៏ដូចជាទីតាំងស្នូលនៃរឿងផងដែរ។ ចង់ដឹងថាទីតាំងនេះគួរឲ្យខ្លាចបែបណា កុំភ្លេច ថ្ងៃទី ១២ តុលា ២០២៣ តទៅ គ្រប់រោងភាពយន្ត។ ហើយបច្ចេកទេសទៀតសោត គឺបានរួមចំណែកមួយផ្នែកធំទៀត ដែលធ្វើឲ្យសាច់រឿងកាន់តែប្លែក និងមានទម្ងន់។


5. ការរចនាសំឡេង បែប 7.1 Surround Sound


លោកអ្នកនឹងដក់ជាប់អារម្មណ៍ជាមួយការរចនាសំឡេងបែបថ្មី 7.1 គុណភាពខ្ពស់ ដែលមានតែក្នុងរោងភាពយន្ត ដែលធ្វើឲ្យអ្នកទស្សនា ក្នុងរោងភាពយន្តទទួលបានអារម្មណ៍ដិតដាមគ្រប់កន្លែង គ្រប់ប្លង់ ជាពិសេសគឺកន្លែងដែលខ្មោចចេញលងម្តងៗ។


6. រូបភាពកម្រិត 4K លើផ្ទាំងសដ៏ធំត្រជាក់ភ្នែក


បទពិសោធន៍នៃការទស្សនាភាពយន្តរន្ធត់នៅក្នុងរោងភាពយន្ត គឺជាបទពិសោធន៍ដែលល្អបំផុត ដោយទទួលបានរូបភាពច្បាស់ត្រជាក់ភ្នែក ឃើញប្លង់ច្បាស់ៗ ជាពិសេសគឺប្លង់ដែលខ្មោចចេញលង។ ហើយបទពិសោធន៍នេះ នឹងធ្វើឲ្យអ្នកកាន់តែស្រៀវឆ្អឹងខ្នង ព្រឺព្រួច ក៏ដូចជាចូលតួតាមរយៈដំណើរនៃសាច់រឿង ពីដើមដល់ចប់។ ភាពយន្តខ្នាតធំនេះ នឹងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តក្នុងប្រទេសកម្ពុជា ដែលមានដូចជា Legend Cinemas (គ្រប់ទីតាំង), Major Cineplex (គ្រប់ទីតាំង), Prime Cineplex (គ្រប់ទីតាំង), Baray Andeth (គ្រប់ទីតាំង) និង EK Phnom Battambang ផងដែរ ដែលមានសរុប 5 ខែត្តក្រុង ធំៗគឺ ភ្នំពេញ កំពង់ចាម ព្រះសីហនុ ប៉ោយប៉ែត តាកែវ បាត់ដំបង និងសៀមរាប។ ជួបគ្នាគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ១២ តុលា ២០២៣ តទៅ។



ផ្ទះជើងកប - Dark House
ផ្ទះជើងកប - Dark House


ក្រុមការងារគោលសំខាន់ៗនៅក្នុងរឿង មានដូចជា៖

នាយិកាគ្រប់គ្រងការផលិត គឹម ចាន់ស្រុី, ចាត់ចែងការផលិត ប៊ុន ចាន់ទិត្យ, និពន្ធដោយ ងឿយ ប៊ុនរ័ត្ន, ដឹកនាំរឿង គូ ដារ៉ាចាន់, ជំនួយការដឹកនាំរឿង ភឹម សុនីតា​ ញឹល សុវណ្ណារី, គ្រប់គ្រងប្លង់ថត ស៊ុក តារា, ថតដោយ ណាន សុផានិត, ជំនួយការថត គឹម ផានិត ទេព ដារ៉ូ, បច្ចេកទេសសម្លេង ភឹម ប៉ៃលិន​, បច្ចេកទេសភ្លើង ធី រ៉ុង ពិន ពឿន សៅ ផុន,

រៀបចំឆាក ញឹល សុវណ្ណារី សៅ ផុន ទេព​ ដារ៉ូ, តុបតែងមុខ ឃ្លី សុខលាភ , រៀបចំសម្លៀកបំពាក់ ធូច ស្រីល័ក្ខណ៍ គុណ ចាន់រី, សម្តែងដោយ វ៉ាន់ ដេវីត សៀម ពិសី សំណាង វីសារ និងតារាកិត្តិយសជាច្រើនរូបទៀត។


ផ្ទះជើងកប - Dark House
ផ្ទះជើងកប - Dark House

ក្រៅពីក្នុងរោងភាពយន្ត ខ្សែភាពយន្តខ្នាតធំមួយនេះ នឹងធ្វើការចាក់បញ្ចាំងនៅលើ Sastra Film App ដែលជាកម្មវិធីទស្សនាភាពយន្តខ្មែរ ដែលមានគុណភាពខ្ពស់ និងគ្មានពាណិជ្ជកម្មរំខាន ចាប់ពីថ្ងៃទី ១៦ វិឆ្ឆិកា ២០២៣ តទៅ។ ស្វែងរកព័ត៌មានបន្ថែមតាមរយៈតំណនេះ៖ https://sastrafilmapp.page.link/T7aK



Sastra Film App
Sastra Film App

Sastra Film App
Sastra Film App

ទាញយកកម្មវិធី Sastra Film App តាមរយៈតំណនេះ https://sastrafilmapp.page.link/watch-now ដើម្បីទស្សនាភាពយន្តខ្មែរជាច្រើន។


 
 
 

Yorumlar


© 2025 By ABHI. Powered and secured by Sastra Film

bottom of page